អ៊ន ចាន់ប៉ូលីនជាមួយនឹងការប្រកួតបើកឆាកនៃពានរង្វាន់សម្តេចនៅថ្ងៃស្អែក

August 11, 2020 - 3:30 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃស្អែកនេះក្រុមភ្នំពេញក្រោននឹងធ្វើការប្រកួតលើកដំបូងនៃពានរង្វាន់សម្តេចអគ្គសេនាបតីហ៊ុន សែន ថ្នាក់ជាតិឆ្នាំ២០២០ ជាមួយក្រុមអាស៊ីអឺរ៉ុប ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង៦:០០ ល្ងាច ។ កីឡាករអ៊ន ចាន់ប៉ូលីនបានបង្ហាញចំណាប់អារម្មណ៍សម្រាប់ការប្រកួតជាលើកដំបូងនេះថា៖ « គោលដៅរបស់ពួកយើងគឺប្រជែងយកពានរង្វាន់សម្តេច ហើយសម្រាប់ការប្រកួតលើកដំបូងជាមួយអាស៊ីអឺរ៉ុប ខ្ញុំគិតថាជាការប្រកួតមួយដ៏ស្វិតស្វាញ ព្រោះកីឡាករខ្មែរយើងនឹងបញ្ចេញសមត្ថភាពទាំងអស់គ្នាលើទីលាន យើងមិនអាចមើលងាយពួកគេបានទេ ប៉ុន្តែយើងក៏ត្រូវបង្ហាញភាពខ្លាំងរបស់យើងផងដែរ » ។

ទន្ទឹមនឹងការត្រលប់មកវិញនៃពានរង្វាន់ដែលដាក់តែកីឡាករក្នុងស្រុកលេងនេះ ប៉ូលីនក៏មានកង្វល់មួយចំនួនផងដែរដោយរូបគេនិយាយថា៖ « កីឡាករខ្មែររបស់យើងគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រជែងពានរង្វាន់សម្តេច ប៉ុន្តែយើងមានបញ្ហាបន្តិចបន្តួចនៅតំបន់ប្រយុទ្ធដោយសារតែយើងប្រើប្រាស់ខ្សែប្រយុទ្ធបរទេសច្រើននៅលីគ ដូច្នេះកីឡាករខ្មែរយើងមិនសូវមានពេលគ្រប់គ្រាន់ក្នុងការលេង » ៕

មតិយោបល់


អត្ថបទផ្សេងៗ