អ៊ន ចាន់ប៉ូលីន សោកស្តាយដែលកម្ពុជាមិនអាចឈានទៅវគ្គបន្តក្នុងពានរង្វាន់ AFF Suzuki Cup 2018

November 26, 2018 - 2:59 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ AFF Suzuki Cup 2018 រួចមកកីឡាករខ្សែបម្រើកណ្តាលអ៊ន ចាន់ប៉ូលីន បានបង្ហាញអារម្មណ៍ថាខ្លួនពិតជាបានរៀនសូត្របានច្រើនជាមួយក្រុមគោព្រៃ ទាំងការរស់នៅ ក៏ដូចជាការធ្វើការជាក្រុម ។ ប៉ុន្តែរូបគេក៏មានការសោកស្តាយផងដែរដែលក្រុមជម្រើសជាតិរបស់យើងបាត់ឪកាសក្នុងការឡើងទៅវគ្គបន្ត ក្នុងពានរង្វាន់ផ្លូវការមួយនេះ ប៉ូលីនបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍សោកស្តាយដែលយើងមិនអាចទៅវគ្គបន្ទាប់ ក្រុមរបស់យើងមិនទាន់មានលក្ខណៈគ្រប់គ្រាន់នោះទេ យើងត្រូវការការកែតម្រូវបន្ថែមទៀត ១ហើយជាចុងក្រោយនេះខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រខ្ញុំ ក៏ដូចជាក្រុមកម្ពុជាយើង » ។

គួររំលឹកថាសម្រាប់ការប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018 បួនប្រកួតកន្លងមកក្រុមគោព្រៃកម្ពុជាឈ្នះតែមួយប្រកួតប៉ុណ្ណោះ គឺយកឈ្នះក្រុមឡាវក្នុងលទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៕

មតិយោបល់


អត្ថបទផ្សេងៗ