អ៊ន ចាន់ប៉ូលីន បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបដែលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ

October 11, 2019 - 11:13 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ៊ន ចាន់ប៉ូលីន បានបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ ដោយក្រុមជម្រើសជាតិកម្ពុជាបានចាញ់ជាមួយនឹងលទ្ធផល១៤ទល់០ ហើយនេះគឺជាបរាជ័យដ៏ធ្ងន់ធ្ងរក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ។ ជាមួយនឹងការបង្ហាញខ្លួននេះយើងមើលឃើញថាខ្សែបម្រើកណ្តាលរូបនេះបានព្យាយាមយ៉ាងខ្លាំងសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែអ៊ីរ៉ង់បានបង្ហាញថាក្រុមរបស់គេពិតជាក្រុមមួយដែលមានកម្រិតលេងល្អជាងកម្ពុជាទាំងបច្ចេកទេស ជំនាញរបស់កីឡាករម្នាក់ៗ ការធ្វើការជាក្រុម និងទឹកចិត្តរបស់កីឡាករក្នុងការលេងនៅក្នុងទឹកដីរបស់ខ្លួន ។

កីឡាករវ័យ២១ឆ្នាំរូបនេះបានបង្ហាញខ្លួន៩០នាទីពេញ ឲ្យក្រុមគោព្រៃកម្ពុជា ហើយរូបគេបានព្យាយាមបំពេញការងាររបស់គេយ៉ាងខ្លាំងនៅតំបន់កណ្តាល ប៉ុន្តែវាមិនមែនជាការប្រកួតមួយដែលល្អសម្រាប់គាត់និងក្រុមកម្ពុជាទាំងមូលនោះទេ ព្រោះអ៊ីរ៉ង់ជាក្រុមមួយដែលល្អជាងគេក្នុងតំបន់អាស៊ី ។

គួររំលឹកផងដែរថាកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន៤នាក់ដែលជាប់ជម្រើសជាតិរួមមានកីឡាករ អ៊ន ចាន់ប៉ូលីន, សឿត បារាំង, យ៊ើ ម៉ូស្លីម និងយ៊ើ សាហ្វី ៕

មតិយោបល់


អត្ថបទផ្សេងៗ