អ៊ន ចាន់ប៉ូលីន សង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញទម្រង់លេងល្អសម្រាប់អ្នកគាំទ្រ

September 5, 2019 - 10:40 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

អ៊ន ចាន់ប៉ូលីន គឺជាកីឡាករម្នាក់ក្នុងចំណោម៥នាក់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ស្ថិតក្នុងបញ្ជីឈ្មោះចុងក្រោយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022។

ប៉ូលីន វ័យ២១ឆ្នាំ នឹងត្រូវលេងសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ត្រៀមជួប ហុងកុង និង បារ៉ែន។

ខ្សែបម្រើរូបនេះ បាននិយាយអំពីក្តីសង្ឃឹមក្នុងការយក៣ពិន្ទុដំបូងសម្រាប់វគ្គចែកពូល ត្រូវជួប ហុងកុង នៅថ្ងៃទី ៥ ខែ កញ្ញា វេលាម៉ោង ៦និង៣០នាទី នៅពហុកីឡដ្ឋានជាតិ។

«សម្រាប់ការប្រកួតថ្ងៃស្អែកខ្ញុំគិតថាជាការប្រកួតសំខាន់សម្រាប់ក្រុមទាំងពីរដើម្បីប្រជែងគ្នាយក៣ពិន្ទុដំបូងក្នុងវគ្គចែកពូល ហើយខ្ញុំក៏សង្ឃឹមថាយើងនឹងបង្ហាញទម្រង់លេងមួយដ៏ល្អសម្រាប់អ្នកគាំទ្រ»។

«ខ្ញុំជឿជាក់លើមិត្តរួមក្រុមច្រើនព្រោះថាយើងបានហ្វឹកហាត់ជាមួយគ្នាច្រើនថ្ងៃជាង ហុងកុង ការយល់ចិត្គគ្នាច្រើន និងយល់ពីទម្រង់លេងច្រើនជាងមុន។ មួយវិញទៀតនៅវគ្គជម្រុះទី១យើងធ្វើបានល្អច្រើន ខណៈវគ្គចែកពូលនេះនឹងព្យាយាមធ្វើឲ្យបានល្អជាងមុន»។

មតិយោបល់


អត្ថបទផ្សេងៗ