អ៊ន ចាន់ប៉ូលីន ក្លាយជាប្រធានក្រុមវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រក្លឹប

February 14, 2020 - 11:34 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ អ៊ន ចាន់ប៉ូលីន ត្រូវបានក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រេចតែងតាំងជាប្រធានក្រុមសម្រាប់រដូវកាល២០២០នេះ ដើម្បីដឹកនាំក្រុមទាំងមូលនៅលើទីលានសម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា។

ប៉ូលីន នឹងក្លាយជាប្រធានក្រុមក្មេងជាងគេក្នុងប្រវត្តិសាស្ត្រក្លឹបដោយមានវ័យត្រឹម២១ឆ្នាំ បន្ទាប់ពីចំណាយពេលជាមួយក្លឹបរយៈពេលជិត១០ឆ្នាំ នឹងត្រូវបានតំឡើងមកកាន់ក្រុមធំនៅឆ្នាំ២០១៥ និងជួយឲ្យ ភ្នំពេញក្រោន ឈ្នះលីគកំពូលកម្ពុជា នាឆ្នាំនោះតែម្តង។

គួរបញ្ជាក់ថា ក្រៅពីកីឡាករ អ៊ន ចាន់ប៉ូលីន ជាប្រធានក្រុមទី១ កុក បូរីស នឹងក្លាយជាប្រធានក្រុមរង ស្របពេល សុខ សុវណ្ណ និង អ៊ុំ វិចិត្រ ជាប្រធានក្រុមទី៣ និងទី៤៕

មតិយោបល់


អត្ថបទផ្សេងៗ