ចំនាយគ្រាន់តែ ៥ដុល្លារ លោកអ្នកអាចទៅចូលរួមទស្សនាការប្រកួតរបស់ភ្នំពេញក្រោន ដល់ខេត្តស្វាយរៀង

April 20, 2018 - 4:07 PM | Article by Sophak

ដំណឹងល្អសម្រាប់អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយគ្រាន់តែចំណាយ ៥ដុល្លារ លោកអ្នកអាចនឹងធ្វើដំណើរទៅទស្សនាការប្រកួតរវាងក្រុមព្រះខ័នរាជ​ខេត្តស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅកីឡាដ្ឋានខេត្តស្វាយរៀង ។ ចំពោះអ្វីដែលលោកអ្នកទទួលបាននូវការចំណាយនេះរួមមាន៖ ការធ្វើដំណើរ ទឹកបរិសុទ្ធ អាហារសម្រន់ និងសំបុត្រចូលទស្សនាការប្រកួតរវាងក្រុមទាំងពីរ នាវេលាម៉ោង ៦.០០ល្ងាច  ថ្ងៃអាទិត្យ ទី២២ ខែមេសាខាងមុខ។ សម្រាប់ទីតាំងនៃការចេញដំណើរគឺនៅវេលាម៉ោង ១២រសៀល នៅកីឡដ្ឋាន RSN ឬ ម៉ោង ១២:៣០នាទីរសៀលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ រួសរាន់ឡើងចំពោះអ្នកគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលមានបំណងចង់ចូលរួមទស្សនានៃការប្រកួតរវាងក្រុមទាំងពីរនេះ ដោយលោកអ្នកអាចធ្វើការកក់សំបុត្រឲ្យបានមុនម៉ោង ៦.០០ល្ងាចថ្ងៃសៅរ៍ ទី២១ ស្អែកនេះ តាមរយៈទូរសព្ទលេខ ០៩៦ ៤២១ ៥៥៤៥ ៕

មតិយោបល់