Oleg Starynskyi «យើងបានព្យាយាមខ្លាំងណាស់ក្នុងការប្រកួតនេះ ​ព្រោះយើងប្រយុទ្ធដល់ទីបញ្ចប់…»

August 2, 2021 - 4:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីស្មើក្នុងការប្រកួតកាលពីយប់មិញជាមួយក្រុមណាហ្គាវើលដ៏លោកគ្រូបង្វឹកក្រុមភ្នំពេញក្រោន Oleg Starynskyi បានបង្ហាញការយល់ឃើញពីការប្រកួតនេះថា៖ «ខ្ញុំរីករាយជាមួយការលេងបាល់ពីខាងក្រោមឡើងមកដល់ខាងលើរបស់ក្រុមយើង យើងធ្វើបានល្អក្នុងការការពារមិនឲ្យដៃគូរបស់យើងដាក់សម្ពាធមកលើយើង ជាពិសេសគឺបាល់វាយបក ហើយយើងក៏បានរៀបចំក្រុមសម្រាប់ការលេងរបៀបនេះផងដែរ។ ក្រុមរបស់យើងបានចាប់ផ្តើមបានយ៉ាងល្អ ជាមួយនឹងឱកាសល្អៗជាច្រើននៅវគ្គទី១។ ប្រសិនបើយើងអាចរកគ្រាប់បាល់បាននោះការប្រកួតនេះវានឹងខុសប្លែកពីអ្វីដែលអ្នកបានឃើញ ពួកយើងព្យាយាមប៉ះបាល់បានច្រើន ស្របពេលដែលពួកគេទម្លាក់ខ្លួនចុះការពារយ៉ាងជ្រៅ»។ 

May be an image of 1 person, standing and text

លោកគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះបានបន្ថែមពីចំនុចដែលក្រុមត្រូវបំពេញបន្ថែមទៀតថា៖ «ក្រោយពីការប្រកួតនេះចប់យើងនឹងត្រូវធ្វើការនៅចំនុចមួយចំនួនទាក់ទងនឹងការរៀបចំបាល់ Set Pieces និងការលេងនៅតំបន់ប្រយុទ្ធ។ សម្រាប់ខ្ញុំអ្វីដែលសំខាន់ក្នុងការឈ្នះលើការប្រកួតបែបនេះគឺការលេងទៅមុខជានិច្ច ហើយយើងក៏កំពុងតែធ្វើការលើរឿងទាំងនេះដែរ ដោយគ្រាន់តែត្រូវការពេលវេលា និងការយល់ពីការលេងនោះ»។

May be an image of 4 people, people playing football and text

ជាចុងក្រោយលោក Oleg បានបន្ថែមថា៖ «យើងបានព្យាយាមខ្លាំងណាស់ក្នុងការប្រកួតនេះ ​ព្រោះយើងប្រយុទ្ធដល់ទីបញ្ចប់ ការប្រកួតនេះធ្វើឲ្យយើងស្គាល់រសជាតិថ្មីមួយទៀត ហើយយើងក៏ត្រូវកែតម្រូវបន្ថែមផងដែរ»៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ