ភ្នំពេញក្រោនចាប់ដៃគូសហការជាមួយ Giravanz Kitakyushu ជាផ្លូវការហើយ

August 20, 2018 - 12:47 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីល្ងាចថ្ងៃសៅរ៍ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រារព្ធពិធីចុះហត្ថលេខាក្នុងនាមដៃគូសហការជាផ្លូវការជាមួយក្លឹបបាល់ទាត់ Giravanz Kitakyushu ដែលកំពុលលេងក្នុងក្របខណ្ឌ J-League ប្រទេសជប៉ុន ។

ក្លឹបបាល់ទាត់ Giravanz ជាក្លឹបមួយដែលមានមូលដ្ឋានទីក្រុង Kitakyushu នៃប្រទេសជប៉ុន និងជាទីក្រុងដែលមានចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ហើយចំពោះគោលបំណងនៃការចាប់ដៃគូគ្នានេះគឺដើម្បីបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាដើម្បីអភិវឌ្ឍន៍ក្រុមឈុតធំនៃក្រុមទាំងពីរ ក៏ដូចជាបង្កើតកម្មវីធីផ្លាស់ប្តូរបទពិសោធន៍គ្នាទាំងក្រុមយុវជនថ្នាល ក្រុមសហគមន៍ និងក្រុមគ្រូបង្វឹក ព្រមទាំងដើម្បីសហការគ្នាទៅវិញទៅមករួមទាំងការលើកកម្ពស់ និងពង្រីកការផ្លាស់ប្តូរវប្បធម៌សេដ្ឋកិច្ចសម្រាប់ទីក្រុងទាំងពីរដោយក្លឹប Giravanz Kitakyushu តំណាងឲ្យទីក្រុង Kitakyushu និងក្លឹបភ្នំពេញក្រោនតំណាងឲ្យទីក្រុងរាជធានីភ្នំពេញផ្ទាល់តែម្តង ។ 

 

 

សូមបញ្ជាក់ថាកម្មវិធីនៃការចុះហត្ថលេខាក្នុងនាមជាដៃគូនេះត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៏មាន​ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានដូចជា អ្នកតំណាងសាលារាជធានីភ្នំពេញ, CNCC និង J-League របស់ប្រទេសជប៉ុន ៕

មតិយោបល់


អត្ថបទផ្សេងៗ