នៅ សុខសិលា៖ « យើងមានភាគរយខ្ពស់ក្នុងការយកឈ្នះការប្រកួតជាមួយយុវជនបាទីនៅចុងសប្តាហ៍នេះ »

March 28, 2019 - 11:30 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករខ្សែបម្រើប្រយុទ្ធ នៅ សុខសិលា សម្តែងអារម្មណ៍សប្បាយរីករាយ ក៏ដូចជាចង់បង្ហាញខ្លួនលើទីលានជាខ្លាំងចំពោះការប្រកួតជាបន្តបន្ទាប់ ក្រោយពីរកបានមួយគ្រាប់ក្នុងការប្រកួត The Cambodian Classic Match នៃថ្ងៃបើកឆាកលីគកំពូលកម្ពុជា ។ កីឡាករដែលមានបទពិសោធន៍ច្រើនរូបនេះបាននិយាយថា៖​ « ខ្ញុំចង់លេង ក៏ដូចជាចង់បង្ហាញខ្លួននៅលើទីលានខ្លាំងណាស់ ហើយវាក៏ជារឿងធម្មតាដែរសម្រាប់កីឡាករទាំងអស់ ចំពោះខ្ញុំផ្ទាល់គឺខ្ញុំមានបទពិសោធន៍ច្រើន ដូច្នេះខ្ញុំយល់ថាខ្ញុំអាចនឹងមានភាពចាស់ទុំច្រើននៅលើទីលាន » ។

សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះជាមួយយុវជនបាទីអាយុក្រោម១៨ឆ្នាំវិញ កីឡាករវ័យ៣៤ឆ្នាំបានបង្ហាញចំណាប់អារម្មណ៍យ៉ាងជឿជាក់ថា៖ « ការប្រកួតនៅបាទីថ្ងៃអាទិត្យនេះគឺជាការប្រកួតលើកទីពីររបស់យើង ខ្ញុំគិតថាក្រុមរបស់យើងនឹងមានភាគរយច្រើនក្នុងការឈ្នះ បើទោះបីជាការប្រកួតក្រៅដីក៏ដោយ » ៕

សូមបញ្ជាក់ថាការប្រកួតសប្តាហ៍ទី២នៃលីគកំពូលកម្ពុជា ហើយក្រុមភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតជាមួយក្រុមយុវជនបាទីនាវេលាម៉ោង៣:៣០ នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី ៕

មតិយោបល់


អត្ថបទផ្សេងៗ