សូមអបអរសាទរកីឡាការិនីយ៉ែម នារតី និងកីឡាការិនី គាត ស៊ីវហ័ង ដែលបានចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជា

February 17, 2019 - 9:49 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាការិនីពីររូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ ក្រោយធ្វើការហ្វឹកហាត់មួយរយៈពេលកន្លងមក ។ កីឡាការិនីទាំងពីររូបនេះគឺកីឡាការិនី យ៉ែម នារតី និងកីឡាការិនី គាត ស៊ីវហ័ង ហើយពួកគេក៏ជាកីឡាការិនីឆ្នើម និងវ័យក្មេងប្រចាំក្រុម ដែលតែងតែជួយក្រុមបានច្រើនក្នុងការប្រកួតនាពេលកន្លងមក ។

កីឡាការិនី គាត ស៊ីវហ័ង

កីឡាការិនី យ៉ែម នារតី

សូមបញ្ជាក់ថាកីឡាការិនីទាំងពីររូបនេះនឹងធ្វើដំណើរជាមួយមិត្តរួមក្រុមតំណាងឲ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាការិនីទាំងពីរទទួលបានជោគជ័យក្នុងការប្រកួតតំណាងឲ្យប្រទេសកម្ពុជានាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ