អាវុធថ្មីរបស់កីឡាករ Valci Júnior ដូចគ្នានឹងរបស់ Ronaldo ប្រេសុីល ឆ្នាំ១៩៩៨

July 4, 2018 - 11:49 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ Valci Júnior គឺជាកីឡាករខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលទើបតែចូលរួមជាមួយក្រុមភ្នំពេញក្រោនកាលពីដើមខែមិថុនានេះ ។ ថ្មីៗនេះកីឡាករជនជាតិប្រេសុីលរូបនេះបានបង្ហាញអាវុធថ្មីរបស់ខ្លួនសម្រាប់ត្រៀបប្រយុទ្ធជាមួយក្រុមក្រសួងការពារជាតិនាថ្ងៃអាទិត្យសប្តាហ៍នេះ ។ អាវុធថ្មីរបស់កីឡាករកម្ពស់ជិត​២ម៉ែត្ររូបនេះ គឺជាទ្រនាប់ជើងម៉ាក Nike Mercurial Vapor 360 Elite 1998  ដែលដូចគ្នាទៅនឹងទ្រនាប់ជើងរបស់កីឡាករខ្សែប្រយុទ្ធឆ្នើមប្រេសុីលគឺកីឡាករ Ronaldo ផងដែរ ។

គួរបញ្ជាក់ផងដែរថា កីឡាករ Valci បានចូលរួមប្រកួតជាមួយក្រុមភ្នំពេញក្រោនជាលើកដំបូងកាលពីសប្តាហ៍មុន ដោយប្រកួតជាមួយក្រុមសូលទីឡូអង្គរ ហើយរូបគេក៏បានតែតបញ្ចូលទីមួយគ្រាប់សម្រាប់ប្រកួតនោះផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ