ភ្នំពេញក្រោន សម្រេចតែងតាំងលោក ណាំង ប៊ុនណេង ជាគ្រូបង្វឹកថ្មីក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ

November 3, 2020 - 10:22 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រេចតែងតាំងលោក ណាំង ប៊ុនណេង ដើម្បីជំនួសតំណែងលោក ម៉ែន ពិភព ដែលចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ (បច្ចុប្បន្ន U18)។

គ្រូបង្វឹកមានកម្រិតអាជ្ញាប័ណ្ណ C-License រូបនេះ នឹងមានភារកិច្ចដំបូងត្រូវដឹកនាំក្រុមយុវជន ភ្នំពេញក្រោន ចូលរួមពានរង្វាន់ជម្រើសជើងឯកយុវជន អាយុក្រោម ១៨ឆ្នាំ រដូវកាល ២០២០-២១។

សម្រាប់ការប្រកួតបើកឆាក U18 ភ្នំពេញក្រោន នឹងត្រូវជួប U18 អាសុីអឺរ៉ុបយូណាយធីត នៅថ្ងៃទី ៨ វិច្ឆិកា នៅលើកីឡដ្ឋាន AEU Sport Park វេលាម៉ោង ៨ព្រឹក៕

មតិយោបល់


អត្ថបទផ្សេងៗ