Mustafa Zazai «យើងទៅប្រកួតនៅសៀមរាបគឺសម្រាប់៣ពិន្ទុ»

October 24, 2019 - 9:34 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

Mustafa Zazai មិនផ្តោតសំខាន់លើអ្វីទាំងអស់ក្រៅពីបីពិន្ទុពីដំណើររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ទៅកាន់ខេត្តសៀមរាបនៅពេលជួបក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានកំណត់ត្រាល្អនៅក្នុងទឹកដីនៃកីឡដ្ឋានខេត្តសៀមរាប។

ខ្សែបម្រើដែលរកបានមួយគ្រាប់ក្នុងអំឡុងពេលជ័យជម្នះ ៧ទល់០ លើក្លិបបាល់ទាត់អគ្គិសនីកម្ពុជា កាលពីសប្តាហ៍មុនក៏បានគិតអំពីការលំបាកដូចជាអាកាសធាតុក្តៅ និងស្ថានភាពទីលាន ដែលក្រុមនឹងត្រូវប្រឈមមុខសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះ។

ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ ៦ក្នុងតារាងលីគកំពូលកម្ពុជាដោយមាន ២ពិន្ទុតាមពីក្រោយក្រុមលេខ៤ បឹងកេត និង១ពិន្ទុតាមពីក្រោយក្រុមលេខ ៥ អង្គរថាយហ្គឺរ ដែលពួកគេត្រូវជួបនៅចុងសប្តាហ៍នេះ។

ដូច្នេះ ៣ ពិន្ទុពីអង្គរថាយហ្គឺរ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការដណ្តើមកៅអី Top 4 នៅរដូវកាលនេះ មុនពេលជួប កំពង់ចាម ក្នុងការប្រកួតចុងក្រោយក្នុងលីគនារដូវកាលនេះ។

កីឡាករ Mustafa Zazai បាននិយាយថា៖«ខ្ញុំគិតថាវានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ យើងលេងនៅម៉ោង៣:៣០រសៀល ដូច្នេះវានឹងក្លាយជាអាកាសធាតុក្តៅ។ ទីលាននៅទីនោះពិតជាអាក្រក់ណាស់ ដូច្នេះវានឹងក្លាយជាការប្រកួតមានការប្រជែងខ្ពស់»។

«យើងមានការប្រយុទ្ធល្អ។ យើងអាចរកគ្រាប់បាល់បានគ្រប់ការប្រកួត ដូច្នេះខ្ញុំគិតថាប្រសិនបើយើងលេងប្រកួតរបស់យើងពេលនោះយើងក៏នឹងរកគ្រាប់បាល់ទល់នឹង អង្គរថាយហ្គឺរ។ យើងនឹងទៅខេត្តសៀមរាបហើយគោលដៅរបស់យើងគឺមាន ៣ ពិន្ទុត្រលប់មកភ្នំពេញ»។

«សម្រាប់ខ្ញុំរាល់ការប្រកួតគឺសំខាន់។ យើងតែងតែហ្វឹកហាត់ជាក្រុមហើយយើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតជាមួយ អង្គរថាយហ្គឺរ។ ដូច្នេះខ្ញុំគិតថាប្រសិនបើយើងលេងប្រកួត និងយុទ្ធសាស្ត្រនោះយើងគួរតែឈ្នះការប្រកួតនេះ។ យើងនៅតែមានឱកាសបញ្ចប់លីគក្នុងតំបន់កំពូលទាំង៤»៕

មតិយោបល់


អត្ថបទផ្សេងៗ