Mustafa Zazai ចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន

December 4, 2019 - 12:19 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសអំពីការចែកផ្លូវជាមួយកីឡាករ Mustafa Zazai ក្រោយចូលរួមជាមួយយើងកាលពីពាក់កណ្តាលរដូវកាលរួចមក។

សូមបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិអាហ្គានីស្ថាន វ័យ២៦ឆ្នាំ រូបនេះ បានចូលរួមជាមួយ ក្រុមភ្នំពេញក្រោន កាលពីខែមិថុនា ដោយបង្ហាញខ្លួនបាន១៣លើក រកបាន៩គ្រាប់ និងបញ្ជូនបាល់បាន៤លើកនៅក្នុងការប្រកួតលីគកំពូលកម្ពុជា។

យើងទាំងអស់គ្នា សូមអរគុណចំពោះកីឡាករ Mustafa Zazai ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់ជាមួយមិត្តរួមក្រុមកន្លងមក ហើយក៏សូមជូនពរឲ្យរូបគេសំណាងល្អនាពេលអនាគត៕

មតិយោបល់


អត្ថបទផ្សេងៗ