យ៊ើ មូស្លីម៖ នេះជាគ្រាប់ដំបូងរបស់ខ្ញុំសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលកម្ពុជា!

July 2, 2018 - 8:21 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីជួយក្រុមភ្នំពេញក្រោនឲ្យយកឈ្នះទៅលើក្រុមសូលទីឡូអង្គរកាលពីថ្ងៃសៅរ៍ នៅកីឡដ្ឋានសៀមរាប ក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ ១-២ រួចមក កីឡាករយ៊ើ មូស្លីម បានបង្ហាញអារម្មណ៍ថា រូបគេពិតជាមានចិត្តសប្បាយរីករាយណាស់ដែលខ្លួនជាចំណែកមួយក្នុងការស្វែងរកគ្រាប់ជ័យជម្នះជូនក្រុម ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះរូបគេបានបន្ថែមថា៖ «នេះគឺជាគ្រាប់បាល់ដំបូងរបស់ខ្ញុំ ក្រោយខ្ញុំបានចូលលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់» ។ ក្រៅពីនេះទៅទៀតកីឡាករម្ចាស់អាវលេខ១០រូបនេះ បានប្តេជ្ញាចិត្តថានឹងព្យាយាមបន្ថែមទៀតដើម្បីបង្ហាញវត្តមាននៅលើទីលាន ក៏ដូចជាជួយក្រុមផងដែរ ។

គួរបញ្ជាក់ផងដែរថាកីឡាករខ្សែប្រយុទ្ធ យ៊ើ មូស្លីម គឺជាអ្នកស្វែងរកគ្រាប់បាល់ជ័យជម្នះជូនក្រុមនៅនាទី៩២ ពោលគឺការប្រកួតជិតនឹងបញ្ចប់ទៅហើយ ៕

មតិយោបល់


អត្ថបទផ្សេងៗ