មន រិត និងចាន់ សីហា ជាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ចូលរួមពានរង្វាន់អន្តរជាតិ
October 4, 2019 - 5:33 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ខ្សែប្រយុទ្ធទាំងពីររូបរបស់ ក្រុមយុវជនអាយុក្រោម១៥ឆ្នាំ ភ្នំពេញក្រោន កីឡាករ មន រិត និងចាន់ សីហា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ដើម្បីធ្វើការប្រកួតពានរង្វាន់ UEFA Assist U16 Development Tournament 2019 នាប្រទេសបង់ក្លាដេស។
ពានរង្វាន់យុវជនអន្តរជាតិខាងលើនឹងចាប់ផ្តើមឡើងពីថ្ងៃទី ១៦ ដល់ ២០ ខែ តុលា ឆ្នាំ២០១៩។
សូមរំលឹកថា មន រិត និងចាន់ សីហា ក៏ទើបតែបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ក្នុងពានរង្វាន់ AFF U-15 Championship 2019 និងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-16 Championship 2020៕
កីឡាករ មន រិត
កីឡាករ ចាន់ សីហា