ព័ត៍មានលម្អិតជុំវិញនឹងការជាវសំបុត្រចូលរួមទស្សនាការប្រកួតជាមួយណាហ្គាវើលដ៍

September 30, 2020 - 11:09 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីស្វាគនម៍ក្រុមភ្ញៀវណាហ្គាវើលដ៍ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនាថ្ងៃអាទិត្យ ទី១១ ខែតុលាខាងសប្តាហ៍ក្រោយនេះ ។ ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជារបស់យើង ការប្រកួតនេះគឺមានបើកឲ្យអ្នកចូលរួមទស្សនាតែ១០ភាគរយប៉ុណ្ណោះនៃចំនួនសរុបកីឡដ្ឋាន មានន័យថាបានត្រឹមតែ៦០០នាក់ប៉ុណ្ណោះ ។ ថ្នាក់ដឹកនាំនៃក្លឹបភ្នំពេញក្រោយបានសម្រេចធ្វើការដាក់លក់សំបុត្រមុនរយៈពេល១០ថ្ងៃ គឺដើម្បីជួយសម្រួលដល់ប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់ទាំងអស់ដែលមានបំណងចង់ជាវចូលរួមទស្សកាប្រកួតនាពេលខាងមុខនេះ ។

ជាមួយគ្នានេះដែលអ្នកគាំទ្រទាំងអស់ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនក្នុងការជាវសំបុត្រចូលរួមទស្សនានេះ៖

  • សំបុត្រចំនួន៦០០ នឹងបើកលក់នៅកីឡដ្ឋាន Smart RSN ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១ស្អែកនេះតទៅ
  • អ្នកគាំទ្រទាំងអស់ត្រូវអញ្ជើញមកជាវផ្ទាល់នៅកីឡដ្ឋាន
  • ចាប់លក់ពីម៉ោង១០:០០ព្រឹក – ៦:០០ល្ងាច
  • តម្លៃ ១០០០០រៀល
  • លោកអ្នកត្រូវភ្ជាប់ជាមួយ​​អត្ត​សញ្ញាណ​ប័ណ្ណ ឬលិ​ខិត​ឆ្លង​ដែន កាត​សិស្ស ឬ​និស្សិត
  • លោកអ្នកត្រូវគោរពតាមវិធានការអនាម័យរបស់ក្រសួង​សុ​ខា​ភិ​បាល ដោយត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ ៕

មតិយោបល់


អត្ថបទផ្សេងៗ