ព័ត៌មានលម្អិតជុំវិញកម្មវិធី Smart Football Clinic នៅខេត្តកំពង់ឆ្នាំងថ្ងៃស្អែកនេះ

September 5, 2019 - 10:48 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ទីលានបាល់ទាត់ សាលាស្រុកកំពង់ត្រឡាច ភូមិត្រពាំងឬស្សី ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការចែករំលែកបទពិសោធន៍បាល់ទាត់នាថ្ងៃស្អែកនេះ ។ កម្មវិធីដែលកើតចេញពីកិច្ចសហការជាមួយនឹងក្រុមហ៊ុន Smart Axiata ក៏ដូចជាបណ្តាដៃគូឧបត្ថម្ភដទៃទៀតរបស់ក្លឹបមានគោលបំណងផ្សាព្វផ្សាយពីកីឡាបាល់ទាត់ដល់យុវជនជាពិសេសពីបច្ចេកទេសមូលដ្ឋាននៃការហ្វឹកហាត់ ការប្រកួត ការរៀបចំក្រុម ព្រមទាំងចំណេះដឹងផ្សេងៗទៀតនៃបំនិនជីវិតដើម្បីរួមចំណែកអភិវឌ្ឍន៍ផ្នត់គំនិត និងការពង្រឹងគោលដៅជីវិតសម្រាប់យុវវ័យផងដែរ ។

លើសពីនេះទៅទៀតក្រុមកីឡាករភ្នំពេញក្រោននឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសស្រុកកំពង់ត្រឡាចនាវេលាម៉ោង៣រសៀល ដូច្នេះបងប្អូនដែលស្នេហាវិស័យបាល់ទាត់អាចអញ្ជើញចូលរួមទស្សនាដោយសេរី សម្រាប់ការប្រកួតនេះផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ