ព័ត៌មានលម្អិតនៃពានរង្វាន់ Soong Ching Ling Cup 2019 ដែលក្រុមកីឡាករអាយុក្រោម១២ឆ្នាំភ្នំពេញក្រោនចូលរួម

July 31, 2019 - 11:27 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម១២ឆ្នាំភ្នំពេញក្រោននឹងចូលរួមប្រកួតក្នុងពានរង្វាន់ Soong Ching Ling Cup 2019 តំណាងឲ្យប្រទេសកម្ពុជា ដែលមានប្រទេសចំនួន១០ក្នុងតំបន់អាស៊ានចូលរួម ។ បើតាមការគ្រោងទុកពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុង Hangzhou នាព្រឹកថ្ងៃស្អែកនេះ ហើយចំពោះការប្រកួតរបស់ក្រុមតំណាងឲ្យប្រទេសកម្ពុជាជាលើកដំបូងនោះគឺធ្វើឡើងនៅថ្ងៃទី៣ វេលាម៉ោង១៧:០០ ជាមួយក្រុមមកពីប្រទេសមីយ៉ាន់ម៉ា ។

សម្រាប់ពានរង្វាន់ Soong Ching Ling Cup 2019 នេះត្រូវបានឧបត្ថម្ភ និងសហការដោយសមាគមន៍ China Soong Ching Ling Foundation, The ASEAN-China Centre និង Chinese Football Association ។ គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ជាពិសេសលើកុមារ ក៏ដូចជាយុវជននៅតំបន់អាស៊ាន ហើយលើសពីនេះទៅទៀតនោះវាក៏អាចជាព្រឹត្តិការណ៍មួយក្នុងការរៀនសូត្រពីប្រពៃណីទំនៀមទំលាប់របស់ប្រទេសចិន និងមានការសហការគ្នាបានល្អជាមួយយុវជន ក្នុងតំបន់របស់ខ្លួន ដោយផ្សារភ្ជាប់គ្នាជាមួយនឹងការប្រកួតបាល់ទាត់ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនពិតជាមានមោទកភាពដែលក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់យើងមានឱកាសក្នុងការធ្វើដំណើរទៅប្រកួតតំណាងឲ្យប្រទេសកម្ពុជា ហើយយើងក៏សូមជូនពរដល់ក្រុមកីឡាករធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យនៅការប្រកួតនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ