លោក ម៉ក់ ភារុណ៖«យើងនឹងដាក់ ៣ ប្រកួតចុងក្រោយជាជំនួបដ៏សំខាន់»

January 11, 2021 - 11:07 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនអាយុក្រោម ២១ ឆ្នាំ ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតជាមួយ ខេត្តកោះកុង នាថ្ងៃអង្គារ៍ស្អែកនេះ វេលាម៉ោង ៣ រសៀល ក្នុងជំនួបសប្តាហ៍ទី ៧ នៃលីគលំដាប់ទី ២ កម្ពុជា រដូវកាល២០២០។

ខណៈការប្រកួតដែលនឹងធ្វើឡើងនៅទីលានវិទ្យាល័យ កោះកុង គឺជាការប្រកួត ១ ក្នុងចំណោម ៣ ប្រកួតចុងក្រោយដែលនៅសល់របស់ U21 ភ្នំពេញក្រោន មុនបញ្ចប់វគ្គសន្សំពិន្ទុដើម្បីស្ថិតនៅកំពូលតារាងទាំង ៤ និងមានសិទ្ធបន្តឡើងទៅវគ្គខ្វែងដើម្បីធ្វើការប្រកួតជម្រុះ។

Image may contain: 3 people, people playing sports, shorts, grass and outdoor

៣ ប្រកួតចុងក្រោយដែលនៅសល់នោះរួមមានជំនួបជាមួយ ខេត្តកោះកុង, U21 សមាគមកីឡាបាល់ទាត់ ខ.ភ.ម និង សៀមរាប អេហ្វស៉ី។ ខណៈលោក ម៉ក់ ភារុណ ជាគ្រូបង្គោលបានផ្តោតសំខាន់ថាការប្រកួតទាំង ៣ នេះគឺជាជំនួបសំខាន់ដែលត្រូវការពិន្ទុដើម្បីរក្សាកៅអីក្រុមស្ថិតនៅក្នុង Top 4។

«យើងនឹងដាក់ការប្រកួតដែលនៅសល់ជាការប្រកួតសំខាន់ (៣ ប្រកួត)។ ខ្ញុំ និងក្រុមទាំងមូលជឿជាក់ និងសង្ឈឹមថាយើងនឹងព្យាយាមធ្វើឲ្យបានល្អដើម្បីរក្សាកៅអីក្រុមមានសិទ្ធអាចប្រកួតប្រជែងក្នុងកំពូលតារាងទាំង ៤ (Top 4)»។ សម្តីរបស់លោក ម៉ក់ ភារុណ។

«វាជាការល្អដែលយើងកំពុងរង់ចាំការប្រកួតដែលនៅសល់ បន្ទាប់ពីការសម្រាកដោយសារបញ្ហាជំងឺកូវីត ១៩»។

Image may contain: 1 person, standing, outdoor and text

«ដូចតែរាល់ដងដែលយើងធ្លាប់បានធ្វើជាមួយកីឡាកររបស់យើងជុំវិញបញ្ហាកម្លាំង និងកាយសម្បទា និងកលល្បិចនៃការប្រកួត ទោះបីមួយរយះចុងក្រោយត្រូវបានសម្រាកដោយសារបញ្ហាកូវីត ១៩»។

«យើងមិនអាចនិយាយទុកមុន រឺទស្សន៍ទាយចំណាត់ថាយើងនឹងរក្សាបាននៅលេខប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលយើងរំពឹងទុក គឺគោលដៅក្នុងក្រុមរបស់យើងស្ថិតក្នុង Top 4»។

គួរបញ្ជាក់ថា បច្ចុប្បន្ន U21 ភ្នំពេញក្រោន កំពុងស្ថិតនៅលេខ ៣ ដោយមាន ៦ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង និងមានគម្លាតត្រឹម ២ ពិន្ទុនៅលើតំបន់ Top 4 បន្ទាប់ពីឈ្នះ ៣ ស្មើ ១ និងចាញ់ ២៕

មតិយោបល់


អត្ថបទផ្សេងៗ