លោក ម៉ក់ ភារុណ៖ សប្បាយចិត្តលើកូនក្រុមដែលបានធ្វើដូចតាមការគ្រោងទុក

July 20, 2020 - 3:48 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ បានយកឈ្នះ វិសាខា អាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ១ទល់០ ក្នុងការប្រកួតទី២ នៃពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។

គ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួតកើតឡើងដោយកីឡាករ ចន ចំរើន នៅនាទី ៧៣ ខណៈ U18 ភ្នំពេញក្រោន មានឱកាសជាច្រើននៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែមិនអាចសម្រេចទីបានច្រើនជាងនេះ។

យ៉ាងណាលោក ម៉ក់ ភារុណ គ្រូបង្វឹករបស់ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ បានលើកឡើងពីការសប្បាយចិត្តចំពោះកូនក្រុមដែលបានធ្វើបានដូចតាមការគ្រោងទុកមុនប្រកួតមកដល់ និងទទួលជ័យជម្នះដើម្បីបន្តក្តីសង្ឃឹមឡើងទៅលេងជុំទី៣។

«សប្តាហ៍នេះខ្ញុំសប្បាយចិត្តដោយកូនក្រុមបានត្រៀម និងធ្វើបានល្អដូចអ្វីដែលយើងបានគ្រោងទុកលើពេលវេលាប្រកួត ប្រព័ន្ធការពារ និងប្រយុទ្ធ»។

«បើគិតលើឱកាសយើងមានច្រើនទាំងលើរបារទី និងរឿងមួយចំនួនផ្សេងទៀតដែលបានធ្វើដូចជាការដាក់សម្ពាធលើគូប្រកួតដោយទទួលបានឱកាសច្រើន។ ប៉ុន្តែចុងក្រោយយើងទទួលបានលទ្ធផល១ទល់០គឺយើងឈ្នះហើយ»។

«រ៉ូហ្សា ទើបជាពីរបួសបានខំប្រឹង និងលេងដើម្បីជួយការពារក្រុម ប៉ុន្តែឥលូវដោយសារទទួលបានកាតក្រហមយើងបានត្រៀមកីឡាករផ្សេងដើម្បីជំនួស និងត្រៀមគោលដៅបន្ទាប់។ យើងបានកែប្រែគាត់ជាមួយកីឡាករម្នាក់ទៀតអំឡុងពេលរបួស និងបានដាក់កីឡាករផ្សេងជំនួស។ ពួកគាត់ក៏មានការយល់ដឹងជាមួយគ្នា ប៉ុន្តែគ្រាន់តែត្រូវសម្របបញ្ជូលគ្នាដើម្បីត្រៀមសប្តាហ៍ក្រោយបន្តទៀត»។


គួរបញ្ជាក់ថា U18 ភ្នំពេញក្រោន ត្រូវការឈ្នះ រឺស្មើជាចាំបាច់នៅការប្រកួតចុងក្រោយជាមួយ U18 អាយអេសអាយ ដង្កោសែនជ័យ ដើម្បីឈានទៅកាន់ជុំទី៣ ក្រោយកំពុងស្ថិតនៅលេខ២ មាន៣ពិន្ទុ ដោយឈ្នះ១ និងចាញ់១ ពីការប្រកួតចំនួន ២លើកកន្លងមក៕

មតិយោបល់


អត្ថបទផ្សេងៗ