មតិគ្រូបង្វឹកក្រុមអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោនមុនការប្រកួតពានរង្វាន់ KMH ស្អែកនេះ

January 12, 2019 - 8:29 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យស្អែកនេះក្រុមកីឡាករអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ KMH អាយុក្រោម១៨ឆ្នាំ ក្នុងពានរង្វាន់ KMH CUP U18 ឆ្នាំ២០១៩ ។

តាមការបញ្ជាក់របស់លោក ម៉ក ភារុណដែលជាគ្រូបង្វឹកក្រុមថ្នាលនេះបានប្រាប់ថា៖ «វាជាលើកទីមួយហើយដែលក្រុមកីឡាករអាយុក្រោម១៨ឆ្នាំរបស់យើងចូលលេងក្នុងពានរង្វាន់មួយនេះ ហើយកូនក្រុមរបស់ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងជាមួយក្រុមទាំងអស់ ដែលចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ» ។

បន្ថែមលើសពីនេះលោកក៏សំណូមពរឲ្យកូនក្រុមរបស់ខ្លួនព្យាយាមផ្តោតអារម្មណ៍លើការប្រកួតនាពេលខាងមុខនេះ ព្រោះវាជាឱកាសដ៏ល្អរបស់ពួកគេក្នុងការបង្ហាញខ្លួនលើទីលាន ។ សូមបញ្ជាក់ថាការប្រកួតបើកឆាករវាងក្រុមទាំងពីរនេះគឺធ្វើឡើងនៅទីលាន KMH វេលាម៉ោង៤រសៀល ថ្ងៃអាទីត្យស្អែកនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ