មកមើលតារាងចំណាត់ថ្នាក់រវាងក្រុមភ្នំពេញក្រោន និងក្រុមអាស៊ីអ៊ឺរ៉ុប យូណាយធីត

May 24, 2018 - 11:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅសល់តែរយៈពេលពីរថ្ងៃទៀតប៉ុណ្ណោះការប្រកួតនៃលីគកំពូលកម្ពុជាសប្តាហ៍ទី៧ បានចូលមកដល់ហើយ ។ ចំពោះតារាងលទ្ធផលជាបណ្តោះអាសន្នគឺក្រុមដែលឈរលើកំពូលតារាងទាំងបួនមានដូចជា៖ ក្រុមណាហ្គាវើលដ៏ ក្រុមបឹងកេត ក្រុមវិសាខា និងក្រុមបាល់ទាត់ភ្នំពេញក្រោន ។ ដោយឡែកចំពោះក្រុមដែលនឹងត្រូវប្រកួតជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី២៧ ខែឧសភា គឺក្រុមអាស៊ីអ៊ឺរ៉ុប យូណាយធីត ដែលកំពុងឈរលេខ៨ មាន៧ពិន្ទុលើតារាងនៃលីគកំពូលកម្ពុជា ។ សូមបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន និងក្រុមអាស៊ីអ៊ឺរ៉ុប យូណាយធីត នឹងចាប់ផ្តើមនាវេលាម៉ោង៦.០០ នៅកីឡដ្ឋាន RSN ៕

មតិយោបល់


អត្ថបទផ្សេងៗ