Matheus Souza និយាយពីការត្រៀមខ្លួនចូលរួមការប្រកួតពានរង្វាន់មិត្តភាព

February 1, 2021 - 3:27 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ដើម្បីជាការរៀបចំខ្លួនក្នុងការប្រកួតពានរង្វាន់លីគកំពូលឆ្នាំ២០២១នេះ ក្រុមឈុតធំភ្នំពេញក្រោននឹងចូលរួមការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាល ដែលការប្រកួតចាប់ផ្តើមនាថ្ងៃទី៥ ខែកុម្ភៈខាងមុខនេះ ។ ជុំវិញនឹងការចូលរួមក្នុងការប្រកួតប្រជែងនេះកីឡាករខ្សែប្រយុទ្ធចំណូលថ្មី Matheus Souza បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះថា៖ « ខ្ញុំគិតថាវាជាឱកាសមួយសម្រាប់យើងក្នុងការជួបជាមួយពួកគេ ដើម្បីត្រៀមខ្លួនបានល្អក្នុងការប្រកួត MCL ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនេះ » ។

បន្ថែមជាងនេះទៅទៀតកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ « ជាការពិតណាស់យើងត្រូវការត្រៀមខ្លួនក្នុងការលេងជាមួយក្រុមខ្លាំង ដើម្បីយើងដឹងពីការអភិវឌ្ឍន៍ខ្លួនរបស់យើង ខ្ញុំចូលចិត្តការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗទាំងនោះផងដែរ » ។ សូមបញ្ជាក់ថាការប្រកួតនៅថ្ងៃទី៥ នាវេលាម៉ោង១៩:00 ខាងមុខនេះ ក្រុមសីង្ហក្រហមភ្នំពេញក្រោន នឹងត្រូវជួបប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍ ៕

មតិយោបល់


អត្ថបទផ្សេងៗ