បីប្រកួតចុងក្រោយរបស់ក្រុមភ្នំពេញក្រោនជាមួយក្រុមវេស្ទើនភ្នំពេញ មានគ្រប់រសជាតិ

May 30, 2018 - 11:01 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ខាងមុខនេះក្រុមភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋានវេស្ទើន ដើម្បីធ្វើការប្រកួតជាមួយក្រុមវេស្ទើនភ្នំពេញ ក្នុងព្រឹត្តិការណ៍នៃលីគកំពូលកម្ពុជាសប្តាហ៍ទី៨ ។ សូមបញ្ជាក់ផងដែរថា បីប្រកួតចុងក្រោយក្នុងជំនួបរបស់ក្រុមទាំងពីរនាពេលកន្លងមកមានដូចជា៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្រុមទាំងពីរបានត្រឹមស្មើរគ្នា ០-០ ក្នុងជំនួបមិត្តភាព, ចំណែកឯការជួបគ្នាលើកទីពីរគឺនៅកីឡដ្ឋាន RSN នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ក្រុមវេស្ទើនភ្នំពេញបានយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ៣-១ ក្នុងជំនួបលីគកំពូលកម្ពុជា និងលើកចុងក្រោយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមវេស្ទើនវិញ ក្រោមលទ្ធផល ៣-០ នៅកីឡដ្ឋានវេស្ទើន ក្នុងលីគកំពូលកម្ពុជា៕

សម្រាប់ការប្រកួតទាំងបីសូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

ជំនួបមិត្តភាពនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦

ជំនួបជាផ្លូវការនៃលីគកំពូលកម្ពុជា ជើងទី១ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧

ជំនួបជាផ្លូវការនៃលីគកំពូលកម្ពុជា ជើងទី២ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧

មតិយោបល់


អត្ថបទផ្សេងៗ