Masaaki Indeguchi៖«ប្រយុទ្ធជាមួយគ្នា ដើម្បីក្លាយជាម្ចាស់ជើងឯក»

January 2, 2020 - 1:27 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ Masaaki Indeguchi មានគោលបំណងក្នុងការឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន នារដូវកាលខាងមុខនេះ បន្ទាប់ពីព្រមព្រៀងចុះកិច្ចសន្យាជាមួយសម្រាប់រដូវកាល២០២០។

ខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះ ត្រូវបានប្រកាសជាកីឡាករបរទេសទី៣ របស់ Red Singha ក្នុងនាមជាកីឡាករបរទេសម្នាក់ដែលចាត់ទុកក្រុមរបស់លោក Sum Vanna ជាក្រុមដ៏ធំមួយដែលតែងតែប្រជែងយកពានរង្វាន់លីគ។

បុរសវ័យ៣១ឆ្នាំរូបនេះបានថ្លែងថា៖«ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន ហើយខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុមនេះ។ ខ្ញុំកំពុងព្យាយាមធ្វើឱ្យមានស្ថានភាពល្អ និងទំនាក់ទំនងល្អជាមួយមិត្តរួមក្រុមថ្មីរបស់ខ្ញុំ»។

«កាលពីរដូវកាលមុន ពេលខ្ញុំលេងជាមួយភ្នំពេញក្រោន ខ្ញុំមានអារម្មណ៍ថាភ្នំពេញក្រោនជាក្រុមខ្លាំង និងល្អ។ ខ្ញុំគិតថាយើងខ្លាំងគ្រប់គ្រាន់ដើម្បីប្រជែងដណ្តើមជើងឯកលីគ។ ការរំពឹងទុករបស់ខ្ញុំគឺត្រូវប្រយុទ្ធគ្រប់រាល់ការប្រកួតជាមួយមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ដើម្បីជួយក្លឹបឱ្យក្លាយជាជើងឯក»។

«វាពិតជាល្អណាស់ដែលបានជួបអ្នកគាំទ្រភ្នំពេញក្រោន។ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ក្លឹបភ្នំពេញក្រោននៅរដូវកាល ២០២០។ ដូច្នេះចូលប្រយុទ្ធជាមួយគ្នា ដើម្បីក្លាយជាម្ចាស់ជើងឯក»៕

មតិយោបល់


អត្ថបទផ្សេងៗ