ក្លិបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយកីឡាករ Masaaki Ideguchi

December 31, 2019 - 12:59 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសជាផ្លូវការនៃការចុះកិច្ចសន្យាជាមួយកីឡាករ Massaki Ideguchi និងក្លាយជាកីឡាករបរទេសទី៣សម្រាប់ក្រុមនារដូវកាលថ្មីនេះ។ បុរសសញ្ជាតិជប៉ុនវ័យ ៣១ឆ្នាំរូបនេះ នឹងបង្ហាញខ្លួននៅកីឡដ្ឋាន Smart RSN សម្រាប់រដូវកាល២០២០។

ខ្សែបម្រើកណ្តាល Ideguchi ចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិប Yokohama FC កាលពីឆ្នាំ ២០១១ ដល់ ២០១៥ អំឡុងពេលលេងនៅ J2 League របស់ជប៉ុន។ បន្ទាប់មកបានចាកចេញទៅលេងបាល់ទាត់នៅក្រៅស្រុកជាមួយ Metro Gallery FC របស់ ហុងកុង, Hoàng Anh Gia Lai វៀតណាម និង FC Osaka របស់ជប៉ុន មុនពេលផ្លាស់មកលេងលើទឹកដីកម្ពុជា កាលពីឆ្នាំ២០១៩ ជាមួយក្លិប វិសាខា៕

មតិយោបល់


អត្ថបទផ្សេងៗ