គ្រូបង្វឹក ម៉ៅ សាវីន និយាយពីការអភិវឌ្ឍន៍ទម្រង់លេងរបស់ក្រុមនារីភ្នំពេញក្រោន

August 12, 2019 - 3:08 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយបញ្ចប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក ម៉ៅ សាវីន បានកោតសរសើរពីការបង្ហាញនូវទម្រង់លេងរបស់ក្រុមនារីភ្នំពេញក្រោន ដោយធ្វើបានយ៉ាងល្អពីមួយប្រកួតទៅមួយប្រកួតដើម្បីជាការត្រៀមលក្ខណៈចូលរួមពានរង្វាន់ ជម្រើសជើងឯកនារី ឆ្នាំ២០១៩។

សម្តីរបស់គ្រូបង្វឹក ម៉ៅ សាវីន «ចំណុចរីកចម្រើនគឺតំបន់បម្រើ ខ្ញុំឃើញទាក់ទងនៃការលេងជាក្រុមរបស់គាត់នៅខាងលើល្អ»។

«ចំណុចមួយទៀតទាក់ទងសម្រាប់ក្រុមនារីរបស់យើង គឺពួកគាត់ត្រៀមខ្លួនបានល្អប្រហែល៨៥ភាគរយសម្រាប់លីគនារីលេងនាពេលខាងមុខនេះ»។

«ទាក់ទងនឹងការប្រកួតមិត្តភាពតាមដែលខ្ញុំសង្កេតឃើញក្រុមនារីទាំង២។ ជាពិសេសក្រុមនារីរបស់យើងគាត់ខំប្រឹងប្រែងលេងមែនទែន ទោះបីដឹងថាក្រុមជម្រើសជាតិនារីខ្លាំង។ មួយវិញទៀតគឺកីឡាការនីរបស់យើងមានបញ្ហារបួសធ្ងន់ ហើយមិនទាន់ប្រាកដអំពីការត្រលប់មកវិញ»។

គួរបញ្ជាក់ថា កន្លងមកក្រុមនារីភ្នំពេញក្រោន បានប្រកួតមិត្តភាពយកឈ្នះ ក្រុមនារីបឹងកេត ដោយលទ្ធផល១០ទល់០ កាលពីខែកក្កដា និងចាញ់ក្រុមជម្រើសជាតិនារីកម្ពុជា លទ្ធផល ៣ទល់០ កាលពីថ្ងៃទី ៩ សីហា៕

មតិយោបល់


អត្ថបទផ្សេងៗ