ចំណាប់អារម្មណ៍របស់អ្នកគ្រូ ម៉ៅ សាវីន ជុំវិញនឹងវិលត្រលប់មកហ្វឹកហាត់ឡើងវិញរបស់ក្រុមនារី

June 11, 2020 - 11:16 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រៅពីក្រុមឈុតធំភ្នំពេញក្រោនពេលនេះក្រុមនារីក៏បានវិញត្រលប់ចូលរួមក្នុងការហ្វឹកហាត់ជាក្រុមវិញផងដែរ ហើយពួកគេនឹងត្រៀមប្រកួតមិត្តភាពនានាដើម្បីរក្សាទម្រង់លេងរបស់ខ្លួនជាបន្តទៀត ។ ម៉ៅ សាវីនដែលជាគ្រូបង្វឹកក្រុមនារីភ្នំពេញក្រោនបាននិយាយពីការវិលត្រលប់មកវិញយ៉ាងដូច្នេះថា៖ « សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំសប្បាយចិត្តដែលក្រុមបានវិលត្រលប់ជាមួយបាល់ទាត់វិញ យើងឃើញថាអស់រយៈពេល២ខែកន្លះដែលយើងមិនមានសកម្មភាពជាមួយបាល់ទាត់ ។ យើងហាត់ជាមួយគ្នាបានពីរថ្ងៃហើយ ខ្ញុំឃើញថាស្រីៗគាត់មានចំណាប់អារម្មណ៍ ក៏ដូចជាពេលវេលាហ្វឹកហាត់ជាមួយនឹងក្រុម បើទោះបីជាអ្នកខ្លះរវល់ការងារ និងអ្នកខ្លះរៀនតាម online ក៏ដោយ » ។

ចំពោះបច្ចេកទេសនៃការហ្វឹកហាត់នៅពេលចាប់ផ្តើមឡើងវិញនេះអ្នកគ្រូបានលើកឡើងថា៖ « ចំពោះការត្រលប់មកវិញនេះ ខ្ញុំមិនទាន់ធ្វើការហ្វឹកហាត់អ្វីខ្លាំងនោះទេ ព្រោះខ្ញុំខ្លាចមានបញ្ហារបួស ដូច្នេះជំហានដំបូងនេះខ្ញុំធ្វើការពង្រឹងលើបច្ចេកទេសឡើងវិញ និងមួយទៀតនោះគឺពង្រឹងសាច់ដុំរបស់ពួកគាត់ » ។

Image may contain: 3 people, people standing and outdoor

ជាចុងក្រោយសាវីនក៏បានបញ្ជាក់ថា៖ « យើងនឹងធ្វើការប្រកួតលក្ខណៈមិត្តភាពជាបន្តបន្ទាប់ដើម្បីពង្រឹងក្រុមឡើងវិញ ហើយខ្ញុំក៏សង្ឃឹមថានឹងមានការប្រកួងប្រជែងបាល់ទាត់នារីនៅពេលវេលាខាងមុខ ព្រោះអ្វីដែលយើងខំប្រឹងគឺចង់មានការប្រកួតប្រជែងមួយដែលល្អសម្រាប់ក្រុមនារីយើង » ៕

មតិយោបល់


អត្ថបទផ្សេងៗ