ម៉ៅ ពិសិដ្ឋ នឹងព្យាយាមទាត់បញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យម្តងទៀតពេលជួបក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ

August 17, 2019 - 10:22 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែប្រយុទ្ធស្លាបរបស់ក្លិប ភ្នំពេញក្រោន កីឡាករ ម៉ៅ ពិសិដ្ឋ នឹងព្យាយាមទាត់បញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យម្តងទៀតពេលជួបក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីធ្វើបានម្តងកាលពីជុំទី១ នៃលីគកំពូលកម្ពុជារដូវកាល២០១៩។

កាលពីថ្ងៃទី ១២ ឧសភា ឆ្នាំ២០១៩​កន្លងទៅ បុរសវ័យ១៩ឆ្នាំរូបនេះ បានផ្លាស់ប្តូរចូលនៅវគ្គទី២ និងទាត់បញ្ចូលទីគ្រាប់បាល់ដ៏ល្អពីកែងតំបន់គ្រោះថ្នាក់កោងផុតដៃអ្នកចាំទីនៅនាទី ៩០+៣។។ ខណៈលទ្ធផលបញ្ចប់ការប្រកួតនៅកីឡដ្ឋាន Smart RSN ម្ចាស់ផ្ទះក្លិប ភ្នំពេញក្រោន បានយកឈ្នះក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល៣ទល់០។

អតីតយុវជនថ្នាលរបស់ក្លិបរូបនេះក៏រំពឹង និងព្យាយាមថាខ្លួនអាចនឹងធ្វើវាបានម្តងទៀពេលជួប អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ១៨ ខែ សីហា ក្នុងការប្រកួតក្រៅទឹកដីនៅឯកីឡដ្ឋាន EDC វេលាម៉ោង៣និង៣០នាទីរសៀល។

ម៉ៅ ពិសិដ្ឋ បាននិយាយថា៖«ខ្ញុំមិនទាន់ហ៊ាននិយាយ ប៉ុន្តែនឹងព្យាយាមធ្វើវាឱ្យបានម្តងទៀត។ ដោយព្យាយាមអស់ពីសមត្ថភាពដើម្បីយក៣ពិន្ទុ ជូនក្រុម និងអ្នកគាំទ្រ»។

«ខ្ញុំ និងមិត្តរួមក្រុមត្រៀមខ្លួនបានល្អដណ្តើមយក៣ពិន្ទុនាសប្តាហ៍នេះ ដើម្បីយកពិន្ទុនេះទៅប្រជែងជាមួយក្រុមផ្សេងដើម្បីដណ្តើមយកតំណែង Top 4 និងសង្ឃឹមថាយើងធ្វើបានល្អ ហើយក៏ប្រឹងប្រែងឱ្យអស់ពិសមត្ថភាព»៕

មតិយោបល់


អត្ថបទផ្សេងៗ