ម៉ៅ ពិសិដ្ឋ ត្រលប់មកវិញនៅតែខ្លាំងដដែល

April 23, 2018 - 12:19 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីកីឡាករ ម៉ៅ ពិសិដ្ឋ អាក់ខានមិនបានចូលរួមប្រកួតរយៈពេលជាង២ខែកន្លងមក ក្រោមហេតុផលរងរបួសបាក់ដៃខាងឆ្វេង ក្នុងការប្រកួតមិត្តភាពជាមួយក្រុមណាហ្គានាពេលកន្លងទៅ ឥឡូវ​នេះរូបគេបានបង្ហាញខ្លួនសារជាថ្មីម្តងទៀតក្នុងការប្រកួតជាមួយក្រុមព្រះខ័នរាជខេត្តស្វាយរៀង ។ វាជារឿងមួយដែលគួរឲ្យសោកស្តាយចំពោះការបាត់បង់បីពិន្ទុរបស់ក្រុមភ្នំពេញក្រោន សម្រាប់សប្តាហ៍ទីប្រាំនៃលីគកំពូលកម្ពុជានេះ ដោយប្រកួតចាញ់ក្រុមព្រះខ័នរាជខេត្តស្វាយរៀង ក្រោមលទ្ធផល ៦-៣ ប៉ុន្តែអ្វីដែលយើងកត់សម្គាល់ក្នុងការប្រកួតនេះគឺបីគ្រាប់របស់ក្រុមបាល់ទាត់ភ្នំពេញក្រោនកើតចេញមកពីឱកាសរបស់កីឡាករ ម៉ៅ ពិសិដ្ឋ ដោយបញ្ជូនបាល់ទៅឲ្យកីឡាករ អុិន សូដាវីដ នៅនាទីទី៥០ និងមួយគ្រាប់ទៀតរូបគេបានទាត់បញ្ចូលទីនៅនាទីទី៧៦ ។

គួរបញ្ជាក់ផងដែរថា ម៉ៅ ពិសិដ្ឋ គឺជាអតីតកីឡាករឆ្នើមនៃឈុតយុវជនរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន និងក្រុមយុវជនរបស់ជម្រើសជាតិកម្ពុជា យើងសង្ឃឹមថាការវិលត្រលប់របស់គេគឺជាការរួមចំនែកឲ្យក្រុមទទួលបានជោគជ័យនាការប្រកួតខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ