ក្រុមម៉ាឡេស៊ី និងក្រុមមីយ៉ាន់ម៉ា ត្រូវប្រកួតនៅកីឡដ្ឋាន RSN នាថ្ងៃស្អែក

February 21, 2019 - 3:13 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡដ្ឋាន RSN ដែលជាទឹកដីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតរវាងក្រុមម៉ាឡេស៊ី និងក្រុមមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ AFF U22 2019 នាថ្ងៃស្អែកនេះ ។ ដោយសារតែតម្រូវឲ្យមានការប្រកួតពីរក្នុងពេលតែមួយ ពោលគឺក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិ ហើយសម្រាប់ការប្រកួតទៀតនោះគឺ ក្រុមម៉ាឡេស៊ីប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា នៅកីឡដ្ឋាន RSN ផ្ទាល់តែម្តង ។

សូមបញ្ជាក់ថាសម្រាប់ថ្ងៃនេះដែរ ក្រុមម៉ាឡេស៊ី និងក្រុមមីយ៉ាន់ម៉ានឹងធ្វើដំណើរដើម្បីធ្វើការហ្វឹកហាត់នៅកីឡដ្ឋាន RSN ដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៅថ្ងៃស្អែក ៕

មតិយោបល់


អត្ថបទផ្សេងៗ