គ្រប់ពាក្យសម្តីរបស់លោក លី ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងសន្និសីតសារព័ត៌មាន Leo Pre-Season Cup

January 17, 2020 - 8:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក លី ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន បានអញ្ជើញទៅចូលរួមសន្និសិតសារព័ត៌មានពានរង្វាន់ Leo Pre-Season Cup 2020 កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅប្រទេសថៃ។

ក្នុងនោះដែរលោកលី ហៀង ក៏បានបញ្ចេញនៅមតិខ្លះៗជុំវិញការចូលរួមពានរង្វាន់ដូចនេះ៖ «វាជាកិត្តិយសណាស់ដែលក្លាយជាផ្នែកមួយនៃពានរង្វាន់នេះ ដែលយើងអាចឃើញពីការរៀបចំដ៏ល្អពីគណកម្មការរៀបចំ។ យើងដឹងស្រាប់ហើយថាការចូលរួមពានរង្វាន់នេះពិតជាសំខាន់ដើម្បីត្រៀមខ្លួនមុនរដូវកាលថ្មីមកដល់។ ខ្ញុំសូមអរគុណដល់អ្នករៀបចំកម្មវិធី ដែលបានអញ្ជើញយើងចូលរួម និងទទួលបានគោរពយ៉ាងច្រើនក្នុងការចូលរួមពានរង្វាន់ Leo Pre-season Cup ជាលើកទី២ ហើយយើងក៏ដឹងថាពានរង្វាន់នេះអាចជួយយើងបានច្រើន»។

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់ Leo Pre-season Cup 2020 នាថ្ងៃទី២៥ ខែមករា ដោយរង់ចាំក្លឹប Chiangrai United, Changmai FC និង Chainat Hornbill FC ដែលត្រូវប្រកួតជម្រុះមុនឡើងមកដល់វគ្គ៨ក្រុមចុងក្រោយ។

មតិយោបល់