លោក Luis Vitorino ត្រូវបានតែងតាំងជាគ្រូបង្វឹកអ្នកចាំទីនៃក្រុមយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

April 5, 2018 - 2:32 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចតែងតាំងលោក Luis Fernando Andrade Vasconcellos Vitorino Da Silva ជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមថ្នាលយុវជន ។ លោក Luis Vitorino ជាអតីតគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧ កន្លងទៅនេះ ហើយលោកក៏បានរួមចំនែកឲ្យក្លឹបបាល់ទាត់ Lanexang United របស់ប្រទេសឡាវគ្រងតំណែងជើងឯកលីគកំពូលឡាវកាលពីឆ្នាំ២០១៦ ផងដែរ ។

លើសពីនេះទៅទៀតលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លឹបមួយចំនួនទៀតនៅក្នុងប្រទេសប្រេសុីលដែលមានដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ៕ 

មតិយោបល់


អត្ថបទផ្សេងៗ