Luis Fernando Vitorino ប្រាប់មូលហេតុចម្បងមួយដែលភ្នំពេញក្រោនត្រូវមានអ្នកចាំទី៤រូប

February 1, 2019 - 11:26 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

គ្រូបង្វឹកអ្នកចាំទី Luis Fernando Vitorino បានបង្ហាញប្រាប់ពីហេតុផលមួយដែលក្រុមឈុតធំភ្នំពេញក្រោនចាំបាច់ត្រូវមានអ្នកចាំទីល្អៗដល់ទៅ៤នាក់ ។ គ្រូអ្នកចាំទីជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា៖ « ការប្រកួតដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះគឺយើងត្រូវប្រកួតក្នុងពានរង្វាន់ពីរផ្សេងគ្នា ហើយចាំបាច់ណាស់យើងត្រូវមានអ្នកចាំទីដែលមានគុណភាពល្អៗ៤រូបដើម្បីលេង ខ្ញុំមានទំនុកចិត្តលើពួកគេទាំង៤ ព្រោះយើងបានព្យាយាមធ្វើការហ្វឹកហាត់ជាមួយគ្នាបានច្រើន » ។

សូមបញ្ជាក់ថាអ្នកចាំទីក្រុមឈុតធំភ្នំពេញក្រោនបច្ចុប្បន្នមាន៤រូប ដែលក្នុងនោះរួមមាន៖ Leonardo Oliveira, សាវែង សំណាង, ឈិន ឆៃនុត និងគង់ ច័ន្ទវុទ្ធី ៕

មតិយោបល់


អត្ថបទផ្សេងៗ