Luis Fernando Vitorino ក្លាយជាគ្រូបង្វឹកអ្នកចាំទីឈុតធំភ្នំពេញក្រោន

November 8, 2018 - 1:42 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកគាំទ្រក្លឹបឲ្យបានជ្រាបថាគ្រូបង្វឹកអ្នកចាំទី Luis Fernando Vitorino នឹងត្រូវឡើងមកធ្វើបង្វឹកក្រុមឈុតធំ ក្រោយពីបានធ្វើការហ្វឹកហាត់ក្រុមយុវជនថ្នាល ក៏ដូចជាក្រុមនារីរយៈពេលជិតមួយឆ្នាំ ។

យើងសង្ឃឹមយ៉ាងជឿជាក់ថា ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីក្រុមឈុតធំថ្មីនេះ លោកនឹងនៅតែបន្តធ្វើការចែករំលែកបទពិសោធន៍ និងធ្វើការហ្វឹកហាត់ទៅកាន់ក្រុមកីឡាករឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ