លឹម ពិសុទ្ធ បន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៤
January 3, 2020 - 11:21 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ បានសម្រេចបន្តកិច្ចសន្យាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន រយៈពេល៤ឆ្នាំ។
កិច្ចសន្យាថ្មីនឹងធ្វើឲ្យកីឡាករវ័យ១៩ឆ្នាំរូបនេះ ស្នាក់នៅកីឡដ្ឋាន Smart RSN រហូតដល់ឆ្នាំ២០២៤។
ពិសុទ្ធ ត្រូវបានតំឡើងមកកាន់ក្រុមធំនាឆ្នាំ២០១៨ នឹងបង្ហាញខ្លួនលើកដំបូងក្នុងខែមិថុនា ឆ្នាំ២០១៩ ដោយជួយឲ្យក្រុមយកឈ្នះ អគ្គិសនីកម្ពុជា ៥ទល់០ ក្នុងនោះរូបគេក៏រកបាន១គ្រាប់ ក្រោយត្រូវបានផ្លាស់ប្តូរ។
យុវជនថ្នាលរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះ ក៏ជាសមាជិកម្នាក់ជួយឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានឡើងទៅលេងវគ្គចែកពូលពានរង្វាន់ AFC U-19 Championship ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕