លឹម ពិសុទ្ធ ស្ថិតនៅក្នុងបញ្ជីឈ្មោះ U18 កម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់នៅវៀតណាម

December 12, 2019 - 10:41 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ លឹម ពិសុទ្ធ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ទៅចូលរូមការប្រកួតពានរង្វាន់ BTV Cup 2019 នៅប្រទេសវៀតណាម។

ពានរង្វាន់ BTV Cup 2019 មានការចូលរួមពី U18 កម្ពុជា, U20 មីយ៉ាន់ម៉ា, U20 វៀតណាម និងក្លិបបាល់ទាត់ Becamix Binh Duong តំណាងឲ្យខេត្ត Binh Duong របស់វៀតណាម។

ស្របពេលការប្រកួតលេងនឹងត្រូវលេងរូបមន្តខ្វែងដោយ U18 កម្ពុជា ជួបប្រកួតជាមួយ U20 វៀតណាម នៅថ្ងៃទី ១៥ ខែ​ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច ខណៈថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៩ U20 មីយ៉ាន់ម៉ា ជួប ក្លិបបាល់ទាត់ Becamix Binh Duong វេលាម៉ោង៦ល្ងាច។ ចំណែកវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១៧ និង១៨ ខែ ធ្នូ ឆ្នាំ២០១៩៕

 

 

 

មតិយោបល់


អត្ថបទផ្សេងៗ