លឹម ពិសុទ្ធ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ

October 9, 2019 - 10:59 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ វ័យ១៨ឆ្នាំ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (សបក) កោះហៅចូលបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដើម្បីត្រៀមចូលរួមវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2019 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះពូល G។

ពិសុទ្ធ រួមជាមួយកីឡាករ២៨នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងការធ្វើតេស្តជ្រើសរើសកីឡាករដំណាក់កាលទី១ កាលពីថ្ងៃទី ៧ រហូតដល់ ១៤ ខែ តុលា ឆ្នាំ២០១៩។

រំលឹកថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ស្ថិតនៅជាមួយ ម៉ាឡេសុី, ថៃ, ប្រ៊ុយណេ និងកោះម៉ារៀណាខាងជើង។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២ ដល់ ១០ វិច្ឆិកា ឆ្នាំ២០១៩ នៅលើពហុកីឡដ្ឋានជាតិ៕

មតិយោបល់


អត្ថបទផ្សេងៗ