លឹម ពិសុទ្ធ បង្ហាញខ្លួនលើកដំបូងទាត់ចូលទីគ្រាប់ជ័យជម្នះជូនក្រុមតែម្តង

January 7, 2019 - 7:39 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោមការដឹកនាំរបស់គ្រូបង្វឹក Leonardo កីឡាករវ័យក្មេង លឹម ពិសុទ្ធ ដែលជាយុវជនក្រុមថ្នាលអាយុក្រោម១៧ឆ្នាំរបស់ភ្នំពេញក្រោន ត្រូវបានលោកទុកចិត្តតំឡើងមកលេង ក៏ដូចជាធ្វើការហ្វឹកហាត់ជាមួយក្នុងក្រុមឈុតធំ ។

ពិសុទ្ធបានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងការបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមឈុតធំក្នុងជំនួបមិត្តភាពជាមួយក្រុមខ្លាំងណាហ្គាវើលដ៏ ដោយរូបគេត្រូវបានគ្រូបង្វឹកដាក់ចូលលេងតែបីនាទីចុងក្រោយតែប៉ុណ្ណោះ ប៉ុន្តែកីឡាករដែលចេញពីក្រុមថ្នាលរូបនេះជាអ្នកទាត់បញ្ចូលទីស្វែងរកគ្រាប់ជ័យជំនះជូនក្រុម បន្ទាប់ពីការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ យ៊ើ មូស្លីម មិនបានសម្រេច ។

គួររំលឺកផងដែរថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមណាហ្គាវើលដ៏ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន RSN ៕

មតិយោបល់


អត្ថបទផ្សេងៗ