វត្តមានរបស់លឹម ពិសុទ្ឋ ជាមួយនឹងជ័យជម្នះ ៩-០ លើកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំ

November 5, 2019 - 10:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

យុវជនវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន លឹម ពិសុទ្ឋ បានបង្ហាញវត្តមានរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំកាលពីម្សិលមិញនេះ ដែលជាការប្រកួតក្នុងពានរង្វាន់ AFC U19 Championship qualifiers ។ ក្រុមគោព្រៃជំទង់កម្ពុជាបានយកឈ្នះក្រុមកោះម៉ារីណាខាងជើងជាមួយនឹងលទ្ធផល៩-០ នៅពហុកីឡដ្ឋានជាតិ ដែលនេះគឺជាជោគជ័យដ៏អស្ចារ្យមួយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ។ ពិសុទ្ឋបានចាប់ផ្តើមជាមួយជម្រើស១១នាក់ដំបូង ដោយលេងក្នុងដំណែងជាខ្សែបម្រើកណ្តាល រូបគេបានរកបាន២គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំង៩របស់ក្រុមជម្រើសជាតិ ។

ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ឋបានព្យាយាមធ្វើការយ៉ាងខ្លាំងរហូតដល់ចុងវគ្គទីមួយ ដោយគេរកបាន២គ្រាប់ក្នុងរយៈពេល២នាទី នេះគឺជាគ្រាប់បាល់ដំបូងរបស់ពិសុទ្ឋក្នុងការប្រកួតពានរង្វាន់ AFC U19 Championship qualifiers ។ គួររំលឹកផងដែរថាកីឡាករវ័យ១៩ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅវគ្គទី២ បន្ទាប់ពីរូបគេមានបញ្ហារបួសក្រោយពីគេប៉ុនប៉ងទាត់បាល់បញ្ចូលទីមិនបានសម្រេច ៕

មតិយោបល់


អត្ថបទផ្សេងៗ