លឹម ពិសុទ្ធ និង រស់ ដារ៉ាពេជ្រ ស្ថិតក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ

February 9, 2020 - 10:19 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ លឹម ពិសុទ្ធ និង រស់ ដារ៉ាពេជ្រ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ប្រមូលផ្តុំហ្វឹកហាត់ដើម្បីចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៤​ កុម្ភៈ ដល់ ៤មីនា ឆ្នាំ២០២០ខាងមុខនេះ ។

សូមបញ្ជាក់ផងដែរថាក្នុងចំណោមកីឡាករដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសនេះ គឺមានវត្តមានខ្សែប្រយុទ្ធវ័យក្មេង២រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលពួកគេទើបតែឡើងមកលេងក្នុងក្រុមធំនាពេលថ្មីៗនេះផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ