តស់! មកសម្ភោធកៅអីថ្មីនៅកីឡដ្ឋាន RSN ក្នុងថ្ងៃប្រកួតមិត្តភាពអន្តរជាតិរបស់ Smart ទាំងអស់គ្នា!

February 12, 2019 - 10:23 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមបាល់ទាត់ភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុម Hougang United ក្នុងជំនួបលក្ខណៈមិត្តភាពអន្តរជាតិរបស់ Smart ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៤ នាកីឡដ្ឋាន RSN ។ ការប្រកួតនេះគឺជាការត្រៀមខ្លួនមួយរបស់ក្រុមភ្នំពេញក្រោន ដើម្បីធ្វើការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាដែលនឹងខិតជិនមកដល់ក្នុងពេលឆាប់ៗនេះ ហើយមួយវិញទៀតនោះគឹជាការបើកបង្ហាញនៃការកែលម្អថ្មីកន្លែងអង្គុយនៅតំបន់មានដំបូល និងតំបន់គ្មានដំបូល ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមទាំងពីរគឺត្រូវធ្វើឡើងនាវេលាម៉ោង៥:៣០ល្ងាច អាស្រ័យហេតុនេះបងប្អូនអាចអញ្ជើញចូលរួមទស្សនាបាន ដោយសំបុត្រចូលរួមមានតម្លៃ ៤០០០ រៀល ៕

មតិយោបល់


អត្ថបទផ្សេងៗ