មកមើលអ្នកដែលទាត់បញ្ចូលទីក្នុងការប្រកួតព្រឹកមិញ

February 3, 2019 - 12:33 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន បានប្រកួតឈ្នះក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន RSN ក្នុងលទ្ធផល ៤-០ សម្រាប់ព្រឹត្តិការណ៍ជម្រើសជើងឯកនារី ២០១៨ ។ គ្រាប់បាល់ទាំងបួននេះត្រូវបានរកបានដោយ៖ កីឡាការិនី ស្រីនី នៅនាទីទី២៣ កីឡាការិនី នារតី នៅនាទីទី៣២ កីឡាការិនី ស៊ីវហ័ង នៅនាទីទី៤៧ និងមួយគ្រាប់ចុងក្រោយដោយកីឡាការិនី សៀកឡេង នៅនាទីទី៥២ ។

គួររំលឹកផងដែរថានេះជាការប្រកួតលើកទីពីរហើយរវាងក្រុមទាំងពីរ ដែលការប្រកួតជើងទីមួយនោះក្រុមនារីភ្នំពេញក្រោនបានយកឈ្នះក្រុមនារីខេត្តត្បូងឃ្មុំនៅលទ្ធផល ០-២ និងលើកទីពីរនេះក្រុមភ្នំពេញក្រោនយកឈ្នះក្នុងលទ្ធផល ៤-០ ៕

មតិយោបល់


អត្ថបទផ្សេងៗ