ការយល់ឃើញរបស់ Leonardo Victorino លើកីឡាករ Darlan Martins

January 29, 2019 - 10:05 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោក Leonardo Victorino ដែលជាបង្វឹកក្រុមឈុតធំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានយល់ថាកីឡាករ Darlan Martins ដែលជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបធ្វើបានល្អនៅការប្រកួតមិត្តភាពកន្លងមក បើទោះបីជាមានអ្នកគាំទ្រក្លឹបមួយចំនួននៅមិនទាន់ពេញចិត្តនៅទម្រង់លេងរបស់គេក៏ដោយក្តី ។

ក្រោយពីបញ្ចប់ការបោះជំរុំនៅប្រទេសថៃគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានពន្យល់ថា៖​ « ថ្មីៗនេះខ្ញុំឃើញថាអ្នកគាំទ្ររបស់យើងមួយចំនួនបានធ្វើការរិះគន់ទៅលើការលេងរបស់ Darlan Martins តែចំពោះខ្ញុំតួនាទីជាខ្សែប្រយុទ្ធមិនចាំបាច់ត្រូវតែបង្ហាញទម្រង់លេងល្អតែមួយមុខនោះទេ អ្វីដែលសំខាន់នោះគឺត្រូវរកគ្រាប់បាល់បាននៅពេលប្រកួត ហើយចំពោះ Martins គឺគាត់តែងតែរកបានគ្រាប់បាល់ពេលយើងប្រកួតកន្លងមក ជាក់ស្តែងក្នុងការប្រកួតជាមួយក្រុមរយៈពេល៧លើក Martins រកគ្រាប់បាល់ឲ្យក្រុមបានចំនួន៧គ្រាប់ដែរ ដូច្នេះខ្ញុំយល់ថាវាគ្រប់គ្រាន់ ដែលអាចបញ្ជាក់បានហើយ » ។

គួររំលឹកផងដែរថា ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Darlan Martins បានចូលរួមជាមួយក្រុមភ្នំពេញក្រោនតាំងពីចុងខែធ្នូ ហើយវត្តមានរបស់គេនៅលើទីលានក្នុងការប្រកួតមិត្តភាពកន្លងមកតែងតែត្រូវបានអ្នកគាំទ្រមិនពេញចិត្តនូវការលេងរបស់គេ ទោះជាយ៉ាងណាក៏ដោយយើងសង្ឃឹមថាកីឡាករជនជាតិប្រេស៊ីលរូបនេះនៅតែបន្តកែប្រែចំនុចខ្វះខាតដែលខ្លួនមានបន្ថែមទៀត ដើម្បីជួយក្រុមក្នុងការប្រកួតផ្លូវការនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ