ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឯកភាពគ្នាជាមួយគ្រូបង្វឹកលោក Leonardo Vitorino បញ្ចប់កុងត្រា

May 7, 2019 - 11:28 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជម្រាបដល់អ្នកគាំទ្រក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបនិងលោកគ្រូបង្វឹក Leonardo Vitorino បានសម្រេចឯកភាពគ្នាបញ្ចប់កុងត្រាជាផ្លូវការក្រោយការដឹកនាំក្រុមបានត្រឹមសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ដែរថាគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានដឹកនាំក្រុមភ្នំពេញក្រោនក្នុងការប្រកួតផ្លូវការដែលសរុបទាំងអស់មានចំនួន៧លើក (ការប្រកួតក្នុងពានរង្វាន់ Leo Pre-Season មួយលើក) ដោយក្នុងនោះប្រកួតឈ្នះចំនួន២លើក និងប្រកួតចាញ់ចំនួន៥លើក ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមអរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ ក៏ដូចជាបង្វឹកក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងក៏សូមជូនពរដល់លោក Leonardo Vitorino ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចនាពេលអនាគតខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ