ការយល់ឃើញរបស់លោក Leonardo ចំពោះគ្រូកាយសម្បទា Luiz Andre Bastos Leandro

March 5, 2019 - 10:34 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងរយៈពេលជាង៤ខែ នៃការចូលរួមរបស់គ្រូកាយសម្បទា Luiz Andre Bastos Leandro យើងសង្កេតឃើញថាកីឡាករភាគច្រើននៃក្លឹបបាល់ទាត់ភ្នំពេញក្រោនមានការរីកចំរើនច្រើនលើផ្នែកកម្លាំង និងការរីកលូតលាស់នៃរាងកាយ ។ គ្រូបង្វឹកក្រុមឈុតធំលោក Leonardo Victorino បានលើកឡើងថា៖ « Gui (Luiz Andre Bastos Leandro) បានចូលរួមជាមួយពួកយើងទើបតែជាង៤ខែប៉ុណ្ណោះ ប៉ុន្តែគាត់បានធ្វើឲ្យកីឡាកររបស់យើងមានភាពរីកចំរើនខ្លាំង ជាក់ស្តែងដូចជាកីឡាករដែលជាប់ជម្រើសជាតិ ពួកគេបង្ហាញខ្លួនបានយ៉ាងល្អ ហើយយុវជនរបស់យើងម្នាក់ដែលមកពីក្រុមអាយុក្រោម១៧ឆ្នាំក៏មានភាពរីកលូតលាស់ដូចគ្នា ពួកគេចាប់ផ្តើមមានភាពរឹងមាំជាងមុនហើយ » ។

ទន្ទឹមនឹងភាពរឹងមាំនេះ លោកគ្រូជនជាតិប្រេស៊ីលរូបនេះនៅតែចង់ឲ្យកីឡាករខំប្រឹងខ្លួនឯងបន្ថែមទៀត ព្រោះវាជារឿងចាំបាច់មួយសម្រាប់កីឡាករក្នុងការអភិវឌ្ឍខ្លួន ហើយលោកក៏សូមអរគុណដល់លោក Luiz Andre Bastos Leandro ដែលតែងតែយកចិត្តទុកដាក់លើការងាររបស់ខ្លួននាពេលកន្លងមកផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ