Leonardo Victorino បង្ហាញចំណាប់អារម្មណ៍ទាក់ទងទៅនឹងភាពរីកចម្រើនរបស់កូនក្រុម

January 2, 2019 - 2:18 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

គ្រូបង្វឹកក្រុមឈុតធំលោក Leonardo Victorino បានយល់ថាកូនក្រុមរបស់ខ្លួនមានភាពរីកចំរើនគួរសមទាក់ទងទៅនឹងការលេងនៅលើទីលាន តែយ៉ាងណាក៏លោកចង់ឲ្យកូនក្រុមរបស់ខ្លួនខំប្រឹងបន្ថែមទៀត ។ ថ្លែងក្រោយចប់ការប្រកួតរវាងភ្នំពេញក្រោន និងក្រុម African All Stars គ្រូបង្វឹករូបនេះបានលើកឡើងថា៖ « ថ្ងៃនេះពួកគេធ្វើបានល្អ ដោយមានឱកាសច្រើនក្នុងការសម្រុក និងការគ្រប់គ្រងបាល់ វាជារឿងដែលល្អចំពោះយើងនៅពេលដែលយើងលេងជាមួយក្រុមដែលមានកាយសម្បទាមាំមួន ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យគេពង្រឹងបន្ថែមទៀតនោះគឺការធ្វើការជាក្រុម ឲ្យបានច្រើនជាងនេះបន្ថែមទៀត » ។

គួររំលឹកថាក្រុមភ្នំពេញក្រោយបានប្រកួតស្មើរជាមួយក្រុម African All Stars នៅដីរបស់ខ្លួនក្នុងលទ្ធផល ១-១ ហើយនៅថ្ងៃសៅរ៍ ទី៥ ខាងមុខនេះក្រុមភ្នំពេញក្រោននឹងទទួលស្វាគមន៍ក្រុមណាហ្គាវើលដ៍ ដែលជាក្រុមខ្លាំងនៅលីគកំពូលកម្ពុជា ដូច្នេះសូមបងប្អូនអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករនៅកីឡដ្ឋាន RSN ទាំងអស់គ្នា ៕

មតិយោបល់


អត្ថបទផ្សេងៗ