មតិរបស់ Leonardo Victorino ជុំវិញការប្រកួតមិត្តភាពអន្តរជាតិរបស់ Smart នៅល្ងាចនេះ

February 14, 2019 - 11:22 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោក Leonardo Victorino ដែលជាគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោន បានយល់ថាការប្រកួតជាមួយក្រុម Hougang United ក្នុងជំនួបលក្ខណៈមិត្តភាពអន្តរជាតិរបស់ Smart នៅល្ងាចនេះ គឺជាការត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតលីគកំពូលកម្ពុជានាពេលខាងមុខ ។

មុនការប្រកួតបានមកដល់គ្រូជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា៖ « វាជាផ្នែកមួយសម្រាប់យើងក្នុងការត្រៀមខ្លួនលេងលីគកំពូល ហើយខ្ញុំនឹងដាក់យុវជនថ្នាលរបស់យើងមួយចំនួនឲ្យចូលលេង ដើម្បីបំពេញចន្លោះតំបន់មួយចំនួនរបស់កីឡាករយើងដែលកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ។ អ្វីដេលសំខាន់សម្រាប់ពួកយើងនៅពេលនេះគឺការប្រមូលអារម្មណ៍ទៅលើលីគកំពូលកម្ពុជាដែលជិតមកដល់ក្នុងពេលខាងមុខ » ។

 

សូមបញ្ជាក់ថាការប្រកួតមិត្តភាពអន្តរជាតិរបស់ Smart នៅល្ងាចនេះគឺធ្វើឡើងចាប់ពីម៉ោង៥:៣០ ដូច្នេះបងប្អូនអាចអញ្ជើញចូលរួមទស្សនាការប្រកួតនេះបាននៅកីឡដ្ឋាន RSN ៕

មតិយោបល់


អត្ថបទផ្សេងៗ