Leonardo Victorino បង្ហាញកង្វល់មួយចំនួនមុននឹងលីគចាប់ផ្តើម

February 9, 2019 - 12:58 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅសល់ប្រហែលជាមួយខែទៀតការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្តើមហើយ យើងសង្កេតឃើញថាក្រុមនីមួយៗកំពុងតែមានការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដោយឡែកក្រុមភ្នំពេញក្រោនក៏កំពុងតែមមាញឹកក្នុងការហ្វឹកហាត់លើទីលានជារៀងរាល់ថ្ងៃផងដែរ ។

លោក Leonardo Victorino ដែលជាគ្រូបង្វឹកក្រុមឈុតធំរបស់យើងបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញការរៀបចំរបស់ក្រុមយ៉ាងដូច្នេះថា៖​ « សម្រាប់ក្រុមរបស់យើងនៅតែត្រូវការពេលវេលាបន្ថែមទៀតក្នុងសម្រួចលើបច្ចេកទេសនៃការលេងលើទីលាន ។ កីឡាកររបស់យើងមួយចំនួនមានបញ្ហារបួស និងមួយចំនួនទៀតត្រូវបានចូលរួមជាមួយក្រុមជម្រើសជាតិ យើងនៅសល់តែកីឡាករប៉ុន្មាននាក់ប៉ុណ្ណោះដែលធ្វើការហ្វឹកហាត់ជាមួយគ្នាជារៀងរាល់ថ្ងៃ ។ តាំងពីពេលដែលខ្ញុំមកដល់ទីនេះ ពួកយើងមិនដែលបានហ្វឹកហាត់ជុំគ្នាទាំងអស់នោះទេ ដោយសារតែពួកគេមានរបួស និងលេងជម្រើសជាតិ ហើយខ្ញុំសង្ឃឹមថាមុនពេលលីគចាប់ផ្តើម យើងនឹងមានឱកាសហាត់ជុំគ្នា » ។

គួររំលឹកផងដែរថា ការប្រកួតលីគកំពូលកម្ពុជានឹងត្រូវចាប់ផ្តើមនាខែមិនាខាងមុខនេះ ហើយចំពោះចំនួនក្រុមក្នុងការប្រកួតប្រជែងក៏មានច្រើនជាងឆ្នាំមុនៗដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ